បានដាក់ប្រកាសនៅ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2011
Lundi Lay
ប្រកាសនេះខ្ញុំសរសេរឡើងដើម្បីជាជំនួយសម្រាប់អ្នកដែលទើបតែប្រើប្រាស់ WordPress ថ្មីថ្មើង ដែលមិនទាន់ស្គាល់ច្បាស់អំពីការប្រើប្រាស់ ។
នេះជាការណែនាំមួយផ្នែកតូច អំពីរបៀបសរសេរនូវប្រកាសថ្មីក្នុងវើត WordPress ។
ជំហានដំបូងយើងត្រូវ Login ចូលក្នុងវើតប្រេសជាមុនសិន (ចំពោះអ្នកដែលមានគណនីរួចហើយ)

បន្ទាប់ពី Login ចូលគណនីវើតប្រេសហើយ យើងនិងឃើញម៉ឺនុយទម្លាក់ពីរដែលនៅខាងលើផ្នែកខាងឆ្វេង
សូមដាក់ចំនុចព្រួញរបស់កូនកណ្តុរនៅលើ “ប្លករបស់ខ្ញុំ” បន្ទាប់មកទៀតសូមជ្រើសរើសយក “ក្តារបញ្ជា”

នៅលើ “ក្តារបញ្ជា” នេះដែរអ្នកអាចធ្វើការគ្រប់គ្រង់ផ្នែកជាច្រើនទៀត ជាពិសេសព័ត៌មានដែលទាក់ទងនឹងស្ថានភាពប្លក់របស់អ្នក ដូចជា៖ Read more…
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 22 ខែមេសា ឆ្នាំ 2011
Lundi Lay
ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីវិធីដ៏សាមញ្ញ សម្រាប់ធ្វើការភ្ជាប់ WordPress ជាមួយ Twitter, Facebook ហើយនិង Yahoo update ។ ប្រសិនបើអ្នកបង្កើតប្លក់ក្នុង WordPress មួយចំនួនចង់ ផ្សព្វផ្សាយប្រកាស់ ដោយស្វ័យប្រវត្តិទៅតាម Twitter, Facebook ឬក៏ Yahoo update សូមធ្វើតាមវិធីខាងក្រោមនេះ ៖
សូមចូលទៅកាន់៖
Option general => Sharing Settings (You will see the picture like this below)
ការកំណត់នានា => ការចែករំលែក (អ្នកនឹងឃើញរូបភាពដូចខាងក្រោមនេះ)

បន្ទាប់មកសូមចុចទៅលើ Connect to Facebook ឬក៏ Twitter ឬក៏ Yahoo Updates វានឹងបង្ហាញការណែនាំដូចរូបខាងក្រោមនេះ៖

សូមធ្វើការចុចទៅលើ (អនុញ្ញាតភ្ជាប់ជាមួយ Facebook ឬក៏ Twitter ឬក៏ Yahoo Update ជាការស្រេច)
បញ្ជាក់៖ សូមបង្កើតគណនីណាមួយសម្រាប់ធ្វើការភ្ជាប់ WordPress ទៅសេវាកម្មណាមួយ ។
ជាចុងក្រោយនៅពេលដែលអ្នកសរសេរប្រកាស់ថ្មីមួយ វានឹងបង្ហាញនៅលើ ទំព័រ Facebook និង Twitter ហើយនឹង Yahoo Updates របស់អ្នកដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់ ចម្លងតំណភ្ជាប់ទៅបញ្ចូលក្នុង Facebook ឬ Twitter ឡើយ ៕
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា