បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘តិច​និច​ទាញ​យក​ពី Host site’

ស្តារ​ឯកសារ​ពីវែបសាយ Megaupload មក​វិញ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ ១

មនុស្ស​ជា​ច្រើន​បាន​រក្សា​ឯកសារ​បម្រុង​របស់​ពួក​គេ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រណិត​ដោយ​ការ​ផ្ទុក​ឯកសារ​ទាំង​អស់​នោះ​នៅ​លើ​វែបសាយ​ចែក​រំលែក​ផ្សេងៗ​ដូច​ជា Megaupload Mediafire 4shared ហើយ​នឹង​វែបសាយ​ជាច្រើន​ដទៃ​ទៀត ។ ដោយ​ឡែក Megaupload ជា​វែបសាយ​ចែក​រំលែក​ឯកសារ​នាំ​មុខ​គេ​មួយ​ ដែល​ត្រូវ​បាន​រឹបអូស​​ដោយ​ FBI នា​ពេល​កន្លង​ទៅ​​ថ្មីៗ​នេះ ពី​ព្រោះ​តែ​​វែបសាយ​នេះ​បាន​រំលោភ​លើ​​ការ​រក្សាសិទ្ធិ ។ ដើម្បី​តវ៉ា​ប្រឆាំង​​ចំពោះ​ការ​រឹបអូស​ Megaupload ក្រុម​ Hacker ដែល​មាន​ឈ្មោះថា Anonymous បាន​ធ្វើ​ការ​វាយប្រហារ​ទៅលើ​វែបសាយ​របស់ FBI ហើយ​បិទ​វែបសាយ​នោះ​ក្នុង​រយៈ​ពេល​ប្រហែល​ពីរបីនាទី​ ។

យើង​ផ្ទុក​ឯកសារ​ផ្សេងៗ​នៅ​លើ​វែបសាយ​ចែក​រំលែក​រ​នានា ដោយ​សារ​តែ​ប្រជាប្រិយភាព​របស់​វា ហើយ​នឹង​ទទួល​បាន​ការ​ចែក​រំលែក​នៅ​លើ​វែបសាយ​ជា​ច្រើន​ទៀត ។ ដូច​​ Megaupload ដែល​បច្ចុប្បន្ន​នេះ​មិន​ដំណើរ​ការ​ ហើយ​ប្រសិន​បើ​អ្នក​ចង់​ស្តារ​ឯកសារ​របស់​អ្នក ដែល​បាន​ផ្ទុក​នៅ​លើ​វែបសាយ​ Megaupload នោះ​មក​វិញ​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះ​សម្រាប់​ស្តារ​ឯកសារ​ទាំង​នោះ​យក​មក​វិញ​បាន ។
ចំណាំ៖ សម្រាប់​វិធី​នេះ មិន​ហ៊ាន​ធានា​ថា​ឯកសារ​ទាំង​អស់​របស់​អ្នក​អាច​ត្រូវ​ស្តារ​មក​វិញ​បាន​នោះ​ទេ ។

  • វិធី​ដើម្បី​ស្តារ​ឯកសារ​ពី​ Megaupload.com

១. ដើម្បី​ស្តារ​ឯកសារ​របស់​អ្នក​មក​វិញ​បាន​នោះ អ្នក​ត្រូវ​ស្គាល់​អំពី​ឈ្មោះរ​​​ហើយ​និង​ទំហំ​ឯកសារ ឬ​ក៏​តំណ URL នៃ​ឯកសារ​ទាំង​នោះ​ ។ ប្រសិន​បើ​អ្នក​ដឹង​អំពី​តំណ URL នៃ​ឯកសារ​ក្នុង​ Megaupload របស់​អ្នក​ សូម​ស្វែង​រក​វា​នៅ​លើ Google ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្គាល់​​ឈ្មោះ​ និង​ទំហំ​របស់​ឯក​សារ​សូម​រំលង​​ជំហ៊ាន​​ទីបី ។

២. ក្នុង​លទ្ធ​ផល​នៃ​ការស្វែងរក​ដែល​លេច​ឡើង​នៅ​លើ​ Google ​វា​នឹង​បង្ហាញ​ការ​ពណ៌នា​អំពី​ឯកសារ​ ឈ្មោះ​ឯកសារ ហើយ​នឹង​ទំហំ​នែ​ឯកសារ​​ក្នុង​ URL ដែល​បាន​ស្វែង​រក​នោះ ។
៣. ចម្លង​ឈ្មោះ​ឯកសារ​នោះ​ហើយ​ស្វែង​រក​វា​ម្តង​ទៀត​ក្នុង​ Google ។
៤. រក​មើល​លទ្ធ​ផល​ស្វែង​រក​ ហើយ​មើល​ឯកសារ​របស់​អ្នក​នៅ​លើ​វែបសាយ​ចែក​រំលែក​ឯកសារ​ដទៃ​ទៀត ។ អ្នក​អាច​នឹង​ទទួល​បាន​សារ​កំហុស​ពេល​កំពុង​រុករក​វា តែ​អ្នក​អាច​ប្រើ​ advanced operators សម្រាប់​ការ​ស្វែង​រក​នេះ ។

ពេល​នេះ​ខ្ញុំ​រក​ឃើញ​ឯកសារ​នៅ​លើ​ 4shared.com ដែល​ខ្ញុំ​បាន​កំពុង​តែ​ស្វែង​រក ។

នេះ​ហើយ!! ខណៈ​ពេល​ដែល​វែបសាយ Megaupload ត្រូវ​បាន​បិទ​ គឺយើង​​មិន​ត្រូវ​ទុក​ចិត្ត​លើ Megaupload clones បោកប្រាស់​ផ្សេង​ដែល​នៅ​លើ​អ៊ីនធ័រណិត​ឡើយ។ ដើម្បី​បម្រុង​ទុក​ឯកសារ​របស់​អ្នក​នៅ​លើ​អ៊ីនធ័រ​ណិត​​ដូច​ជាឱ្យ​មាន​និរន្តន៍​ភាព​នោះ​ខ្ញុំ​សូម​ណែនាំ​វែបសាយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​គឺ MirrorCreator ដែល​អាច​ផ្ទុក​ឯកសារ​បាន​ជាបាន​នៅ​លើ​វែបសាយ​ជាច្រើន​ដំណល់​គ្នា (មាន​ន័យ​ថា​ផ្ទុក​ឯកសារ​នៅ​លើ MirrorCreator តែ​មួយ​គឺ​ឯកសារ​របស់​អ្នក​នឹង​អាច​មាន​ផ្ទុក​នៅ​លើ​វែបសាយ​ផ្សេងៗ​ទៀត​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង) ៕

វែបសាយដែល​ផ្តល់​គណនី​ Prenium ដោយ​ឥតគិតថ្លៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែតុលា ឆ្នាំ 2011 មតិ 7

ថ្ងៃ​នេះ​ប្លក​យុវជន​សូម​ណែនាំ​អំពី​វែបសាយ​មួយ​ចំនួន​ដែល​ផ្តល់​នូវ​គណនី​ Premium ។ គណនី Prenium ទាំង​នោះ​រួម​មាន​ដូច​ជា Filesonic, Wubload, Megaupload, Hotifle, Matacraft … នឹង​មាន​ជា​ច្រើន​ទៀត បើ​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​សូម​ចូល​ទៅ​កាន់​វែប​សាយ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​ចុះ!!
សូម​យក​គណនី​ទាំង​នោះ​ប្រើ​ឱ្យ​មាន​ប្រយោជន៍​សម្រាប់​ទាញយក​ឯកសារ​ផ្សេង​ៗ​ ដូច​ជា E-books នឹង​វីដេអូបង្រៀន​ជា​ដើម ។

សូម​មើល​ផង​ដែរ៖ របៀប​ប្រើ Cookies ដើម្បី​អាច​ប្រើគណនី Premium របស់ File Host Site

របៀប​ប្រើ Cookies ដើម្បី​អាច​ប្រើគណនី Premium របស់ File Host Site

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2011 មតិ 11

ថ្ងៃ​នេះ​ប្លក​យុវជន​គ្មាន​អ្វី​ចែក​រំលែក​ទេ មាន​តែបង្ហាញ​អំពី​​របៀប​ប្រើ Cookies ដែល​អាច​ប្រើ​គណនី Premium របស់​ File Host Site ដើម្បីផ្តល់​ឱ្យ​​អ្នក​ប្រើប្រាស់​អ៊ីនធ័រណិត​មួយ​ចំនួន​អាច​ទាញ​យក​ឯក​សារពី​វែបសាយ​មួយ​ចំនួន​ដូច​ជា Deposit Files, Easy-share, Filefactory, Alldebrid, Fileserve, Filesonic, Hotfile, Uploading, Megaupload, Megavideo, Rapidshare, Netload, 4shared, Oron, Wupload, Real-debrid, Uploadstation, Debridmax, Fast-debrid, Mega-debrid, Uploaded, Turbobit, Debridmax… ។ ក្នុង​ការ​បង្ហាញ​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​ប្រើប្រាស់​គណនី Prenium សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការ​ទាញ​យក​ឯកសារ​ដែល​មាន​ទំហំ​ៗ​ដោយ​គ្មាន​ដែន​កំណត់ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ក៏​​ដូច​ជា​ទាញ​យក E-book, វីដេអូបង្រៀន​ជា​ដើម ។

ក្នុង​ការ​ប្រើប្រាស់​ Cookie នេះ​គឺ​អាច​ប្រើបាន​ចំពោះ​ Browser មួយ​​ចំនួនដូចជា៖ Firefox និង​ Chrome

  • ចំពោះ​ Firefox

1. សូម​ចូល​ទៅ​កាន់​ BookMark Manager

2. ចុច Organize បន្ទាប់​មក​ជ្រើស​យក New Bookmark

3. វា​នឹង​លោត​ផ្ទាំង New Bookmark មួយ​មក Read more…

ទាញ​យក​ឯកសារ​ពី Rapidshare ដោយ​គ្មាន​ដែន​កំណត់

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ

វា​ពិត​ជា​ងាយ​ស្រួល​មែន​ទែន​ដើម្បី​បន្លំ​គណនី​ Rapidshare សើវើរ ប្រសិន​បើ​អាសយដ្ឋាន​ IP របស់​អ្នក​កំណត់​ដោយ​ ISP ។ ត្រឹម​តែ​ធ្វើ​តាម​ជំហាន​ដ៏សាមញ្ញ​នេះ​៖

សម្អាត​ចេញ​នូវ IE ឬ Netscape cookie (មួយ​នៅ​ក្នុង​អក្សរ​នេះ​ជា​កម្មសិទ្ធិ​របស់​វែបសាយ Rapidshare)

នៅ​លើ​ពាក្យ​បញ្ជា​នៃ​ប្រអប់​បញ្ជា

type —–> ipconfig /flushdns <—Enter
type —–> ipconfig /release <—Enter
type —–> ipconfig /renew <—Enter
type —–> exit <——–Enter

ឬ​ក៏​អ្នក​អាច​រក្សារ​ទុក​នូវ​ពាក្យ​បញ្ជា​ខាង​លើ​នេះ​នៅ​ក្នុង​ឯសារជា .bat ហើយ​តំណើរការ​វា​គ្រប់​ពេល​ដែល​អ្នក​ត្រូវការ​ដើម្បី​បន្លំ​ Rapidshare សើវើរ ។ ត្រូវ​ចាំ​ថា​ការ​សម្អាត​ចេញ​នូវ​ Rapidshare cookie ក្នុង temp ថត​ឯកសារ​អ៊ីនធ័រណិត​របស់​អ្នក​​ ។

ឥឡូវ​នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ឱ្យ​រួច​ស្រេច​ដើម្បី​ទាញ​យក​នូវ​ឯកសារ​ជាច្រើន​ដែល​អ្នក​ចង់​ពី​សើវើរ​របស់​ Rapidshare

ហើយ​នេះ​គឺ​ជា​តំណ​ភ្ជាប់​ពិសេស: បិតភ្ជាប់​វា​ទៅ​ក្នុង​ browser ហើយ​និង​ឃើញ

CODE កូដ៖
http://www.google.com/search?lr=&as_qdr=all&q=+.rar+OR+.zip+OR+.pdf+OR+.exe+site%3Arapidshare.de

របៀប​ហ៊ែគ គណនី premium របស់ Filesonic និង Fileserve

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែ​មេសា ឆ្នាំ 2011 មតិ 7

  • សូមណែនាំអំពីការ ហ៊ែគ Fileserve
  1. សូមដំឡើង​នូវជំនា​ន់ចុងក្រោយរបស់កម្មវិធីបើកទំព័រវែបសាយ របស់ Firefox (សូមកុំប្រើ Firefox 4)
  2. សូមចុច​លើ​តំណភ្ជាប់នេះ https://addons.mozilla.org/en-US/firefox/addon/13793/ ហើយបន្ទាប់មក​ចុច​លើប៊ូតុង Add ដើម្បីបន្ថែម edit cookies ហើយ restart Firefox ។
  3. បើវែបសាយរបស់ Fileserve: http://www.fileserve.com
  4. សូមចូលទៅកាន់ Tools => cookies editor នៅលើផ្ទាំង Menu Bar របស់​ Firefox
  5. នៅលើកំពូលរបស់ cookies editor អ្នក​និង​ឃើញ filter bar
  6. នៅត្រង់ filter bar សូច​ធ្វើ​ការ​ស្វែង​រក​ពាក្យ fileserve
  7. ឈ្មោះរបស់ cookies គឺ​ PHPSESSID
  8. សូមចម្លង premium cookie ទៅក្នុង content bar ។ បន្ទាប់​មក​ចុច​រក្សាទុក​…
  9. ជាចុងក្រោយសូម​ចម្លង​/បិតភ្ជាប់​នូវតំណ​ដែល​អ្នក​ចង់​ទាញ់​យក​ឯកសារ​មក​ដាក់​ក្នុង Firefox ជាការ​ស្រេច ។

សូមទាញយក Premium Cookie របស់ Fileserve ទីនេះ: http://www.mediafire.com/?gwlwcmdl18budd0

  • សូមណែនាំអំពីការហ៊ែគ  Filesonic
  1. បង្កើត​គណនីឥតគិតថ្លៃមួយនៅលើទំព័រវែបសាយរបស់ Filesonic.com
  2. សូមដំឡើង​នូវជំនា​ន់ចុងក្រោយរបស់កម្មវិធីបើកទំព័រវែបសាយ របស់ Firefox (សូមកុំប្រើ Firefox 4)
  3. សូមចុច​លើ​តំណភ្ជាប់នេះ https://addons.mozilla.org/en-US/firefox/addon/13793/ ហើយបន្ទាប់មក​ចុច​លើប៊ូតុង Add ដើម្បីបន្ថែម edit cookies ហើយ restart Firefox ។
  4. បើក cookies editor បន្ទាប់​មកទៀតបើក HPSESSID COOKIE
  5. ដាក់ cookies premium ហើយចុច Save
  6. ចុច​ refresh www.filesonic.com
  7. ពេល​រួច​រាល់​ហើយ​មិន​ត្រូវ​ Log out ឬក៏ផ្លាស់​ប្តូរ​ Password  ទេ ។

សូមទាញយក Premium Cookie របស់ Filesonicទីនេះ: http://www.mediafire.com/?tyiyt9qii3glvmy

***DO NOT LOG OUT ANY TIME , OTHERWISE IT BECAME FREE ACCOUNT,COOKIE CHECKER INSIDE***


តាមដាន

Get every new post delivered to your Inbox.

Join 123 other followers