បានដាក់ប្រកាសនៅ ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2012
Lundi Lay

តើអ្នកទាំងអស់គ្នាធ្លាប់ជួបនូវបញ្ហាអ៊ីនធ័រយឺតក្នុងការបើកទំព័រវែបសាយនៅលើទូរសព្ទដៃដោយប្រើកម្មវិធី Opera Mini ដែរទេ ។ ខ្ញុំគិតថាអ្នកប្រើប្រាស់ភាគច្រើនគឺពិតជាជួបបញ្ហានេះជាពុំខានឡើយ ។ ចំពោះខ្ញុំវិញក៏ជួបបញ្ហានេះញឹកញាប់ដែរ គឺមានបញ្ហាជាមួយល្បឿនអ៊ីនធ័រណិតយឺតធ្វើឲ្យការបើកទំព័រវែបសាយ ជាពិសេសការលេងហ្វេសប៊ុកមានការពិបាកខ្លាំងមែនទែន ពេលដែលប្រើកម្មវិធី Opera Mini ។ Opera Mini គឺជាកម្មវិធីបើកវែបសាយដែលមានល្បឿនលឿនទាំងនៅលើទូរសព្ទ និងនៅលើកុំព្យូទ័រ ពេលខ្លះអ៊ីនធ័រណិតមានល្បឿនយឺតធ្វើឲ្យកម្មវិធីរុករកមានបញ្ហា គឺមិនអាចបើកទំព័រវែបសាយបាន ។ ប៉ុន្តែពេលនេះមានវិធីមួយដែលអាចជម្រុញល្បឿនក្នុងការបើកវែបសាយបានយ៉ាងលឿនបើទោះបីជាល្បឿនអ៊ីនធ័ររបស់អ្នកមានការរអាក់រអួល ឬក៏យឺតខ្លាំងប៉ុណ្ណាក៏ដោយ ។ ដូច្នេះរងចាំអីទៀតសូមអានការណែនាំអំពីវិធីដូចខាងក្រោមនេះ
៖
+ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម តាមរយៈ Opera Mini
http://redir.opera.com/turbo
+ បន្ទាប់មកវានិងបង្ហាញថា turbo គឺបានដំណើរការហើយ ។
សូមមើលផងដែរ៖ លេង Chat ហ្វេសប៊ុកដោយប្រើ Opera Mini លើទូរស័ព្ទដៃ
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 14 ខែឧសភា ឆ្នាំ 2012
Lundi Lay

បច្ចុប្បន្ននេះយុវវ័យ ហើយនិងមនុស្សមួយចំនួនធំបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និង Twitter ដើម្បីសរសេរនូវកំណត់ហេតុទៀងទាត់របស់ពួកគេ ។ តែប្រសិនបើពួកគេនៅកន្លែងឆ្ងាយពីរបីថ្ងៃដែលគ្មានប្រព័ន្ធធអ៊ីនធ័រណិតប្រើប្រាស់គឺវាពិតជាមានការលំបាកណាស់សម្រាប់ស្ថានភាពនោះ ។ ប៉ុន្តែឥឡូវនេះមានវែបសាយមួយចំនួនដែលអាចឲ្យយើងកំណត់ពេលវេលានៅលើហ្វេសប៊ុក ឬក៏ Twitter សម្រាប់ការ Update status របស់យើងទាំងដោយយើងមិនមានអ៊ីនធ័រណិតក៏ដោយ ។ ពត៌មានលម្អិតខ្លះអំពីវែបសាយទាំងអស់នោះមាននៅក្នុងតំណខាងក្រោមនេះ ដែលអ្នកទាំងអស់គ្នាអាចប្រើសម្រាប់ធ្វើការ Update status ក្នុងពេលអនាគតបានយ៉ាងងាយស្រួល ។
របៀបកំណត់ពេលវេលាដើម្បី update status របស់អ្នក
1.សូមចូលទៅកាន់បណ្តាវែបសាយខាងក្រោមនេះ
2. សូម login ទៅក្នុងគណនី Twitter ឬក៏ ហ្វេសប៊ុកដែលមាននៅលើបណ្តាវែបសាយខាងលើនេះហើយអនុញ្ញាតវាដើម្បីដំណើរការចូលទៅក្នុង profile របស់អ្នក ។ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 13 ខែឧសភា ឆ្នាំ 2012
Lundi Lay

Buddylist គឺជាលក្ខណៈថ្មីចុងក្រោយពីបណ្តាញសង្គមហ្វេសប៊ុក ។ ចាប់ពីពេលនេះតទៅអ្នកទាំងអស់គ្នាអាចមានភាពងាយស្រួលក្នុងការលេង Chat ជាមួយមិត្តភក្តិដែលកំពុងតែ Online បើទោះបីជាអ្នកប្រើប្រាស់កម្មវិធីបើកវែបសាយក្នុងទូរស័ព្ទដៃក៏ដោយ អ្នកអាចមើលឃើញមិត្តភក្តិដែលកំពុងតែ online ហើយអាច chat ជាមួយពួកគេនៅក្នុង buddy list ។
កម្មវិធី Opera Mini គឺជាកម្មវិធីបើកវែបសាយដ៏កំពុងមានប្រជាប្រិយភាពបំផុតសម្រាប់ទូរស័ព្ទដៃ ។ ប៉ុន្តែការជជែកកំសាន្តជាមួយមិត្តភ័ក្តិនៅលើហ្វេសប៊ុកដោយប្រើកម្មវិធី Opera Mini នេះគឺមិនអាចបាននោះទេ តែឥឡូវនេះអ្នកទាំងអស់គ្នាអាច chat បានហើយគឺមានន័យថាអ្នកទាំងអស់គ្នាអាចលេង Chat បានភ្លាមៗជាមួយមិត្តភ័ក្តិរបស់អ្នកពីគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើប្រព័ន្ធប្រតិបត្តិការណ៍ Symbain S40, Symbain S60, Android ហើយនិង iOS ។
សូមវាយ https://touch.facebook.com/buddylist.php ទៅក្នុងកម្មវិធីបើកវែបសាយ Opera Mini ដែលប្រើនៅក្នុងទូរសព្ទរបស់អ្នក ។
ត្រឹមតែចូលទៅកាន់តាមរយៈតំណដូចខាងលើពីកម្មវិធី Opera Mini អ្នកនឹងអាចលេង Chat ជាមួយមិត្តភ័ក្តិរបស់អ្នកបានហើយ ។
សូមមើលផងដែរ៖
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 23 ខែមីនា ឆ្នាំ 2012
Lundi Lay
តើអ្នកទាំងអស់គ្នាចង់ប្រែមុខមាត់ទៅជា Avatar ដែរឬទេ? យើងដឹងហើយថា Avatar គឺជាខ្សែភាពយន្តហូលីវូតមួយដែលល្បីល្បាញជាងគេលើពិភពលោក ហើយតួអង្គក្នុងរឿង Avatar ក៏មានភាពល្បីល្បាញណាស់ដែរ ដូច្នេះបើអ្នកចង់មានមុខល្បីដូច Avatar
អ្នកអាចកែប្រែមុខមាត់បានជាមួយ Avatarize Yourself ។
Avatarize Yourself គឺជាវែបសាយឥតគិតថ្លៃមួយដែលអាចធ្វើការប្រែមុខរបស់អ្នកទៅជាលក្ខណៈ Avatar ។ អ្នកក៏អាចផ្ទុករូបភាពពីកុំព្យូទ័រ ឬក៏ទំព័រហ្វេសប៊ុករបស់អ្នកទៅកាន់ Avatarize Yourself បន្ទាប់ពីនោះកែតម្រូវរូបរាងទម្រង់មុខមាត់នៃរូបភាពរបស់អ្នករហូតទាល់តែមុខរបស់អ្នកមានលក្ខណៈស្រដៀងទៅនឹងលក្ខណៈរូប Avatar ពិតៗ ។ អ្នកអាចបង្កើតនូវជម្រើសផ្លាស់ប្តូរភេទបានផងដែរ គឺវាមានជាលក្ខណៈរូបរាងមុខ Avatar “ស្រី” និងរូបរាងមុខ Avatar “ប្រុស” ហើយអ្នកក៏អាចផ្លាស់ប្តូរផ្ទៃខាងក្រោយនៃរូបភាពតាមដែលអ្នកពេញចិត្តបានផងដែរ ។ អ្នកក៏អាចចែករំលែករូបភាព Avatar របស់អ្នកតាមរយៈបណ្តាញសង្គមផ្សេងៗ អ៊ីមែល និងតាមរយៈ URL ឬក៏អាចទាញយករូបនោះទុកមើលលេងក៏បានដែរ ស្រេចតែចិត្តចង់
។
សូមចូលទៅកាន់វែបសាយ http://www.avatarizeyourself.com/ ពេលនោះអ្នកនឹងបានឃើញដូចរូបដែលបង្ហាញដូចខាងក្រោមនេះជាពុំខានឡើយ…!!!!


0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

តើឆ្ងល់ដែរទេ ថាតើធ្វើយ៉ាងម៉េចទើបអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទដោយឥតគិតថ្លៃតាមរយៈហ្វេសប៊ុក?
ខាងក្រោមនេះគឺជាវិធីដែលអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទតាមរយៈហ្វេសប៊ុក ដោយប្រើប្រាស់ EmbeePay ។
របៀបបញ្ចូលទឹកប្រាក់ដោយការប្រើប្រាស់ EmbeePay៖

- Login ចូលក្នុងគណនីហ្វេសប៊ុក
- បើក EmbeePay Facebook Application ដោយចុចទីនេះ
- ឥឡូវនេះសូម Confirm លេខទូរស័ព្ទ និងអ៊ីមែលរបស់អ្នក ភ្លាមៗនោះអ្នកនឹងទទួលបាន ៥០ ពិន្ទុ
- សូម Refer កម្មវិធីនេះទៅមិត្តភក្តិរបស់អ្នក ពេលនោះអ្នកនឹងទទួលបាន ៣០០ ពិន្ទុសម្រាប់ 5 Refreall ដំបូង ។
- ដើម្បីទទួលបានពិន្ទុច្រើនទៀត អ្នកអាចធ្វើការស្ទង់មើល ដែលអាចទទួលបានពី ១០ ទៅ ៣០ ពិន្ទុក្នុងការធ្វើម្តងៗ ។
ខាងក្រោមនេះគឺជាពិន្ទុដែលទទួល គិតជាទឹកប្រាក់
150 ពិន្ទុ = $1
300 ពិន្ទុ = $2
500 ពិន្ទុ = $4
800 ពិន្ទុ = $6
ដូច្នេះត្រឹមតែធ្វើការ Refer ទៅមិត្ត ៥នាក់ អ្នកអាចទទួលបាន ៣០០ ពិន្ទុ គឺស្មើ $2សម្រាប់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់អ្នកបានហើយ ៕
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា