បណ្ណសារ

Archive for the ‘ផ្ទាល់ខ្លួន’ Category

​ខ្ញុំ​លេង​ហ្គេម Clash of Clans

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2014 មតិ 3

Screenshot_2014-11-01-05-39-11

Clan របស់ខ្ញុំ Full

ថ្ងៃនេះ​ចង់​សរសេរ​ប្រកាស​មួយ​ទាកទង​នឹង​ការ​លេង​ហ្គេម​បន្តិច​ ហាហា  :D រាល់​ថ្ងៃ​នេះ​រវល់​ណាស់​រវល់​ជា​មួយ​នឹង​ហ្គេម Clash of Clans លេង​ឡើង​ភ្លេច​ដេក​ភ្លេច​ពួន​​ ។
ខ្ញុំ​លេង​បានប្រហែល​បីបួន​ខែ​ហើយ ហេហេ គិតថា​ញៀន​តិចៗ​ដែរ ចេះ​តែ​លេង​ដើម្បីបំបាត់​ការ​អផ្សុក​តែប៉ុណ្ណោះ ។

តើ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​លេង​ហ្គេម​នេះ​ដែរ​ទេ? បើ​ចូល​ចិត្ត​លេង​ ខ្ញុំ​នឹង​ប្រាប់​វិធីសាស្រ្តដើម្បី Find Loots ឲ្យ​ឆាប់​បាន​ ។ ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​រៀបរាប់​អំពី app មួយ​ដែរ​​ជួយ​​​ឲ្យ​​​អ្នក​​អាច​​កំណត់​ការ​​ស្វែង​​រក Gold នឹង Elixir បាន​ដោយ​ស្វ័យ​ប្រវត្តិ មិន​ចំបាច់​ចំណាយ​ពេល​អង្គុយចុចទៀត​នោះទេ ។ ខ្ញុំ​បាន​ប្រើប្រាស់ App មួយនេះ​ហើយ ឃើញ​ថា​វា​មាន​ភាព​ងាយស្រួល​មែន​ទែន ក៏​យក​មក​ចែក​រំលែក​ ដល់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម Clash of Clans នេះដើម្បីឲ្យបានដឹង ។

កម្មវិធីនេះ​មាន​ឈ្មោះ​ថា XModGames គឺ​អាច​ប្រើបាន​ទាំង​នៅ​លើប្រព័ន្ធប្រតិបត្តិការ iOS នឹង Android៖ អានបន្ត …

វចនានុក្រមអង់គ្លេសសម្រាប់ទូរសព្ទដៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2014 មតិ 2

វចនានុក្រម​ Oxford សម្រាប់​ទូរសព្ទ

ខាន​សរសេរ​អត្ថបទ​ថ្មី​រាប់​ខែ​មក​ហើយ ដូច​ជា​ស្ងាត់ណាស់ ដោយ​សារម្ចាស់​ប្លក់​កំពុង​ខូចចិត្ត អត់មានអារម្មណ៍​សរសេរ​អត្ថបទ​ថ្មីៗ​ចែក​រំលែក :-D ។ ថ្ងៃ​នេះ​ទើប​តែ​មាន​អារម្មណ៍ ​ក៏​នាំ​មក​នូវ​ជា​មួយ​វចនា​នុក្រម​សម្រាប់​ទូរសព្ទដៃមួយ​មាន​ឈ្មោះ​ថា Oxford Advanced Learner’s ៨ ជំនាន់ ៣.៦.៧ ដោយឥតគិតថ្លៃ ។ វចនានុក្រម​បើ​ទិញ​ក្នុង​ App Store របស់​ហ្គូហ្គល​វិញ​គឺតម្លៃ ៣១.១១ដុល្លារ​​ឯណោះ តែ​ខ្ញុំ​យក​មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា​នេះ​គឺឥតគិត​ថ្លៃ​នោះ​ទេ :-)

វចនា​នុក្រម​ Oxford នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​កំពុង​រៀន​ភាសា​អង់គ្លេស ព្រោះ​វា​មាន​ការ​បញ្ចេញ​សម្លេង​តាម​បែប​អាមេរិកកាំង នឹង​អង់គ្លេស​យ៉ាង​ច្បាស់ ដែល​ធ្វើ​ឲ្យ​អ្នក​កំពុង​សិក្សា​ភាសា​អង់​គ្លេស​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​សម្លេង​បាន​ត្រឹម​ត្រូវ​តាម​ពាក្យ​ដើម​នីមួយ​ៗ​របស់​ជនជាតិ​ដើម​គេ ជា​ពិសេស​គឺ​មាន​ការ​ពន្យល់​ជា​រូប​ភាព​ទៀតផង ។

បើចាប់​អារម្មណ៍​អាច​ទាញ​យក​បាន​ដោយ​សេរី (សម្រាប់​តែ​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​អេនដ្រយ​តែ​ប៉ុណ្ណោះ)​ ខាង​ក្រោម​នេះ​ជា​តំណ​សម្រាប់​ទាញ​យក៖ អានបន្ត …

គម្រប់​ខួប ៤ឆ្នាំ​លើ​ WordPress

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2014 មតិ 4

4year on wordpressគ្រប់​៤ឆ្នាំ​គត់​ដែល​ខ្ញុំ​បានប្រើប្រាស់​ WordPress មួយ​នេះ តាំង​ពី​ដាក់​ប្រកាស​ដំបូង​គ្មាន​​នរណា​ចូល​មើល​សោះ រហូត​ដល់​មាន​អ្នក​ចូល​មើល​ប្លក់​របស់ខ្ញុំ​ជា​ហូរហែរ​មក​​។ ប៉ុន្មានខែចុង​ក្រោយ​នេះ​ខ្ញុំ​​ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី WordPress ណាស់ព្រោះមិន​ដែល​បាន​សរសេរ​ប្រកាសអ្វី​ថ្មី​នោះ​ទេ ហើយ​ចំនួន​អ្នក​ចូល​មើល​ក៏​កាន់​តែ​ស្បើយ​ទៅ​ៗ​ជា​បន្ត​បន្ទាប់​ដែរ :D បើ​នៅ​តែ​ទុក​ចោល​មិន​សរសេរ​ប្រកាស​អ្វី​ថ្មីៗ​ទៀត​ច្បាស់​ជា​រក​អ្នក​ចូល​មើល​មិន​បាន​ទៀត​ទេ ។ ដូច្នេះ​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅខ្ញុំ​នឹង​ព្យាយាម​បន្ត​នូវ​ការ​ចែក​រំលែក​របស់​ខ្ញុំ​នៅ​លើប្លក់​មួយ​នេះ ជូន​ដល់​អ្នក​ដែល​តែង​តែ​ចូល​មើល នឹង​អ្នក​ដែល​តាមដាន់​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ :) ។ សូម​ជូន​ពរ​ឲ្យ​អ្នក​គ្រប់​​បាន​​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ សេចក្តី​ចម្រើន និង​សុភមង្គល​សម្រាប់​ឆ្នាំ​ ២០១៤នេះ ជា​ពិសេស​បងប្អូន​ខ្មែរ​ទាំង​អស់សូម​ឲ្យ​រស់នៅ​ក្នុង​សុខសន្តិភាព​ជា​និរន្តន៍ ។

ជា​ចុង​ក្រោយ​ចង់​និយាយ​ថា​៖

រីករាយ​ខួប​គម្រប់​៤ឆ្នាំ​របស់​ប្លក់ផ្ទាល់​ខ្លួន​​ខ្ញុំ​មួយ​នេះ!!
Happy Birthday to my personal blog!! ;-)

4thyear

សូម​មើល​ផង​ដែរ៣ឆ្នាំនៅលើ WordPress

ខ្ញុំថ្ងៃនេះ!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2013 មតិ ១

463685_569631029726139_1597642404_o

Lundilay 02.06.2013

980317_492860734119236_2039331548_o

986970_10200665035782565_516561937_o

ថ្ងៃ​នេះ​ធ្វើ​​ជា​អ្នកស្ម័គ្រ​ចិត្ត​របស់​ JCI ដើម្បីអបអរសាទរ​ថ្ងៃ​ទិវារកុមារ​អន្តរជាតិ ។ ការ​ងារដែលខ្ញុំបាន​ធ្វើ​គឺលាបថ្នាំ​​ជញ្ជាំង​អគារ​សិក្សារ​ដែល​ចាស់​ទៅ​ហើយ​នោះ​ឲ្យ​ថ្មីឡើង​វិញ ដើ​ម្បី​ទុកឲ្យ​ក្មេង​ៗ​នៅ​ឯ​សាលា​បឋម​សិក្សា​ជ្រោយ​ចង្វារ​បាន​អគារ​ដែល​មើល​ទៅ​ថ្មី បន្ទប់​គួរ​ឲ្យ​ចង់រៀនជាង​មុន និង​មានសកម្មភាព​ជា​ច្រើនទៀត! :-) ថ្ងៃ​នេះ​ពិត​ជា​នឿយ​ហត់​ពេញមួយ​ថ្ងៃ តែ​សម្រាប់​ចិត្ត​វិញ​គឺ​មិន​នឿយ​ហត់​ទាល់​តែ​សោះ ព្រោះមាន​តែ​ការ​សប្បាយ​រីករាយ! :)

ជិះ​កង់លេង​នៅ​អង្គរ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​មេសា ឆ្នាំ 2013 មតិ ១

526497_498978406817264_720438240_n

ល្ងាច​ថ្ងៃ​នេះ​ជួប​ជុំ​មិត្ត​ភក្តិ​ទៅ​ជិះ​កង់​លេង​នៅ​តាម​ផ្លូវ​ ជិះ​ទៅ​អង្គរ​វត្ត ទៅ​ប្រាសាទ​បាយ័ន្ត​ លាន​ជល់​ដំរី ត្រលប់​មក​វិញ​ ហើយ​ទៅ​អង្គរ​ឃ្យុង​យូ… ។ នឹក​ស្រុក​នឹក​ស្រែ​ពេក មក​ដល់​ត្រូវ​ដើរ​លេង​ឲ្យ​ណា​ណី​ម្តង!! :D

រីករាយឆ្នាំថ្មី!!!

ទំនួញ​កោះ​ត្រល់ :'(

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​មីនា ឆ្នាំ 2013 មតិ ១

ទំនួញ​កោះ​ត្រល់

១. កោះ​អើយ​កោះ​ត្រល់​នៅ​សល់​តែ​ឈ្មោះ កោះ​មាន​សម្ភស្ស​ល្អ​ស្រស់​ម្លេះ​ទេ កាល​នៅ​ពី​តូច​ធ្លាប់​ទៅ​លំហែរ គយ​គន់​​កោះ​ខ្មែរ ចិត្ត​ខ្ញុំ​លួច​ស្នេហ៍​កោះ​ហើយ ។

២. ឥឡូវ​បាន​ត្រឹម​មើល​ពី​ចម្ងាយ ដួង​ចិត្ត​ខ្វល់​ខ្វាយ​សែន​ស្តាយ​ស្រណោះ ខែ​ណា?ឆ្នាំ​ណា? ខ្ញុំ​បាន​ជួប​កោះ​ទើប​អ្នក​វិល​មក​រួម​រស់​ រួម​សុខ​លើ​ដី​ខ្មែរ​វិញ ។

៣. កោះ​អើយ​កោះ​ត្រល់​អ្នក​យំ​រាល់​ថ្ងៃ អង្វរ​សុំ​ក្តី​មេត្តា​ សុំ​ខ្មែរ​ប្រុស​ស្រី​ផ្តល់​ក្តី​មេត្តា​ ជួយ​កោះ​ត្រល់​កំព្រា​វិល​មក​មាតុ​ភូមិ​ខ្មែរ​វិញ ។

៤. បើ​បាន​ជួប​​ហើយ​សន្យា​លែង​ព្រាត់ ថែរ​កោះ​កំសត់​ទុក​ជូន​កូន​ខ្មែរ គ្រាន់​បាន​ទៅ​លេង​កំសាន្ត​លំហែរ​ កោះ​ត្រល់​ដែន​កោះ​ខ្មែរ ស្រស់​ល្អដូច​គ៌ា​លៃ… ។

សម្រាប់​អ្នក​រៀន​ភាសា​អង់គ្លេស ហើយ​ចូល​ចិត្ត​ស្តាប់!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2013 មតិ 2

ខាន​សរសេរ​ប្រកាស​យូរ​ថ្ងៃ​មក​ហើយ ព្រោះ​មិន​ដឹង​ជា​សរសេរ​ពី​អ្វី ណា​មួយ​រវល់​ៗ​តែ​មិន​ដឹង​ជា​រវល់​អ្វី​នោះ​ទេ :) ថ្ងៃ​នេះ​បាន​មក​ដាក់​ប្រកាស​ថ្មី​ជូន​អ្នក​ដែល​តែង​តែ​ចូល​មក​មើល​ប្លក់​របស់​ខ្ញុំ​ជា​ប្រចាំ ។ ខ្ញុំបាន​ស្គាល់​វែបសាយ​ជា​ច្រើន​ដែល​ផ្តល់​ជូន​នូវ​សៀវភៅ​ជា​សម្លេង ឬ​ភាសា​អង់គ្លេស​គេ​ហៅ​ថា Audiobook ដែល​ឥត​គិត​ថ្លៃ​ជា​ច្រើន ហើយ​ក៏​ចង់​យកមក​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​រៀន​ភាសា​អង់គ្លេស ក៏​ដូច​ជា​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​រឿង​ ឬ​ក៏​ឯកសារ​ផ្សេង​ៗ​ជា​ភាសា​អង់គ្លេស​ផង​ដែរ ។ ខ្ញុំ​គិត​ថា​សៀវភៅ​ជា​សម្លេង​នេះ​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​អាន​សៀវភៅ ឬ​ក៏​អ្នក​ដែល​ចង់​បង្កើន​ជំនាញ​នៃ​ការ​ស្តាប់​ភាសា​អង់គ្លេស​ជា​ដើម… ។ ដោយ​ឡែក​សៀវ​ភៅ​ជា​សម្លេង​នេះ​គឺ​វា​ងាយ​ស្រួល​ណាស់​សម្រាប់​ការ​ស្តាប់ ហើយ​ងាយ​ស្រួល​យក​តាម​ខ្លួន​ដោយ​ដាក់​ក្នុង​ទូរស័ព្ទដៃ អាយហ្វូន អាយផាត អាយផត ឬ​ក៏​ម៉ាស៊ីន​ចាក់​ចម្រៀង​ក៏​បាន​ដែរ ហើយ​អាច​ស្តាប់​បាន​គ្រប់​ពេល​វេលា ។

មាន​ឆ្ងល់​ដែរ​ឬ​​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​ទៅ​ស្តាប់​សៀវភៅ​ជា​សម្លេង​នឹង​ធ្វើ​អ្វី ព្រោះ​យើង​អាច​អាន​សៀវភៅ​ធម្មតា​បាន​តើ? ចម្លើយ​គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ខាង​លើ​អ៊ីចឹង​គឺ​ថា​សៀវភៅ​ជា​សម្លេង​នេះ​វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​តែ​គ្មាន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​អង្គុយ​អាន និង​សម្រាប់​អ្នក​ដែល​កំពុង​តែ​រៀន​ភាសា​អង់គ្លេស​ហើយ​ចង់​បង្កើន​ជំនាញ​នៃ​ការ​ស្តាប់​របស់​គេ ព្រោះ​ការ​អាន​នៅ​ក្នុង​សៀវភៅ​ជា​សម្លេង​នេះ​គឺ​មាន​ការ​បញ្ចេញ​សម្លេង​ច្បាស់​ៗ​អាច​ឲ្យ​យើង​ងាយ​ចាប់​បានតាម​បែប​ការ​បញ្ចេញ​សម្លេង​របស់​ជន​ជាតិ​គេ ។

ខាង​ក្រោម​នេះ​គឺ​ជា​វែបសាយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ៖
http://www.booksshouldbefree.com/

វែបសាយ​មួយនេះ​គឺ​ងាយ​ស្រួល​ក្នុង​ការស្វែង​រក​សៀវភៅ​ជា​សម្លេង​ណាស់​ គឺ​ថា​យើង​អាច​មើល​តាម​ចំណាត់​ក្រុមដែល​មាន​បែង​ចែក​ជា​ច្រើន​ផ្នែក​ដូច​ជា​….. អាច​មើលខ្លួនឯង​បាន ។

សូម​មើល​ផង​ដែរ៖ ឃ្លាំង​សៀវ​ភៅនៅ​លើអ៊ីនធ័រណិត

books-should-be-free

តាមដាន

Get every new post delivered to your Inbox.

Join 1,450 other followers

%d bloggers like this: