បង្កើនល្បឿនទូរស័ព្ទដែលប្រើប្រព័ន្ធស៊ីមបៀន S60 និង S40
សួស្តីអ្នកទាំងអស់គ្នា!! ថ្ងៃនេះខ្ញុំសូមណែនាំអំពីវិធីធ្វើឱ្យទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការស៊ីមបៀន S60 និង S40 ដំណើរការបានយ៉ាងលឿនជាទីបំផុត ។ ដោយសារក្នុងពេលបច្ចុប្បន្នសម័យទំនើបនេះ អ្វីគ្រប់យ៉ាងកំពុងដំណើរការយ៉ាងលឿនរហ័ស គ្រប់គ្នាចង់បានល្បឿនលឿនក្នុងការរស់នៅរបស់ពួកគេ ប៉ុន្តែប្រសិនបើទូរស័ព្ទដែលអ្នកកំពុង ប្រើប្រាស់រាល់ថ្ងៃដំណើរការយឺតវិញនោះ តើអ្នកមានអារម្មណ៍ធុញធប់ណាស់មែនទេ? ប៉ុន្តែខ្ញុំមានដំណោះស្រាយមួយ ដែលទើបតែរកឃើញអំពីវិធីបង្កើនល្បឿនឱ្យលឿនបាន ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ជាមួយវិធីនេះហើយខ្ញុំគិតថាចង់យកមកចែករំលែកនៅក្នុងប្លក់របស់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាគ្រាន់បានជាចំណេះដឹងផ្នែកទូរស័ព្ទខ្លះៗ ។ វិធីខាងក្រោមនេះគឺខ្ញុំបានសាកល្បងរួចហើយគឺថាវាដំណើរការ ១០០ ភាគរយជាមួយទូរស័ព្ទ Nokia N70 របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាវាដំណើរការគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធស៊ីមបៀន S60 និង S40 ទៅចុះ ។
នៅក្នុងវិធីនេះគឺយើងត្រូវបង្កើត “to-dos” ថ្មីចំនួនពីរដូចខាងក្រោម៖
១) អ្នកត្រូវមានទូរស័ព្ទដៃ Nokia ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ S60 ឬក៏ S40 ។
២) ចូលទៅកាន់កម្មវិធី “to-do”
3) ពេលចូលទៅកាន់កម្មវិធី “to-do” ហើយសូមបង្កើតនូវ “to-do” note ថ្មីមួយ ។
សូមបំពេញដូចរូបខាងក្រោមនេះ Read more…












ការបញ្ចេញមតិរបស់អ្នកទស្សនា