ដំណើរការកម្មវិធីសម្រាប់សាកល្បងជារៀងរហូតដោយពុំចាំបាច់ក្រែកទេ
មានកម្មវិធីប្រើសាកល្បងជាច្រើនដែលបានដាក់ឱ្យទាញយក ប៉ុន្តែបញ្ហានោះនៅត្រង់ថាបន្ទាប់ពីដល់រយៈពេលផុតជំនាន់សាកល្បងរបស់វាហើយគឺអ្នកត្រូវតែទិញនូវកម្មសិទ្ធិបញ្ញារបស់កម្មវិធីដើម្បីប្រើប្រាស់ជាបន្តទៀត ។ ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ គឺមានផ្លូវមួយគឺត្រូវធ្វើការសម្អាតថាសរឹង (Format Hardisk) ប៉ុន្តែធ្វើបែបនឹងពិតជាសាំញ៉ាំណាស់ ។ ឥឡូវនេះខ្ញុំមាន កម្មវិធីពីរបីដែលអាចកំណត់រយៈនៃការសាកល្បងកម្មវិធីទាំងនោះឡើងវិញ ។
1. Time Stopper
វាគឺជាកម្មវិធីមួយដែលអាចធ្វើការបញ្ឈប់រយៈពេលនៃការប្រើប្រាស់កម្មវិធីទាំងនោះ នៅពេលដែលអ្នកបញ្ឈប់ពេលវេលានៅកុំព្យូរទ័ររបស់អ្នក កម្មវិធីដែលប្រើមានរយៈពេលកំណត់ទាំងនោះនឹងអាចប្រើបានជារៀងរហូតជាពុំខានឡើយ ។
ជំហានក្នុងការប្រើប្រាស់:
- បើកកម្មវិធី Time Stopper
- រកមើល ហើយជ្រើសរើសយក .exeរបស់តម្រូវការនៃកម្មវិធីសាកល្បង
- ជ្រើសយកកាលបរិច្ឆេទថ្មី (កាលបរិច្ឆេទណាមួយដែលកើតឡើងក្នុងចន្លោះនៃកម្មវិធីសាកល្បងរបស់អ្នកនៃកំឡុងពេលប្រើប្រាសមុនការផុតកំណត់, សម្នើ៖ ដំណើរការវាពីរថ្ងៃមុនពេលដែលកម្មវិធីសាកល្បងនោះផុតកំណត់កាលបរិច្ឆេទ)
- ជ្រើសយកពេល
- ចុចបើកកម្មវិធីដោយជ្រើសរើសកាលបរិច្ឆេទ
ប្រសិនបើអ្នកចង់បង្កើតនូវរូបតំណាងសម្រាប់បញ្ជាក់កម្មវិធីសាកល្បង ហើយមិនចង់ធ្វើការបើក Time stopper គ្រប់ពេលនោះទេអ្នកអាចបងកើតនូវប៊ូតុងចុងក្រោយមួយក្នុងកម្មវិធីដើម្បីបង្កើតរូបតំណាងថ្មី ។ បើកម្មវិធីសាកល្បងនោះបន្ទាប់ពីនេះវាតែងតែបង្កើតរូបតំណាងថ្មីៗ បើមិនដូច្នេះទេវាអាចផុតកំណត់បាន ។
ទាញយក Time Stopper | ទំហំ 844 KB
២. RunAsDate
RunAsDate គឺជាកម្មវិធីតូចមួយដែលអនុញ្ញាតអោយអ្នកដំណើរការកម្មវិធីនៅក្នុងកាលបរិច្ឆេទ ហើយនិងពេលវេលាដែលអ្នកបានកំណត់ ។ ឧបករណ៍ប្រើប្រាស់នេះមិនផ្លាស់ប្តូរនូវកាលបរិច្ឆេទនិងពេលវេលានៃប្រព័ន្ធកុំព្យូរទ័ររបស់អ្នកនាបច្ចុប្បន្នទេ ប៉ុន្តែវាបញ្ចូលនូវរយៈពេលកាលបរិច្ឆេទដែលអ្នកបានកំណត់ទៅក្នុងកម្មវិធីដែលអ្នកចង់បាន ។
អ្នកអាចដំណើរការកម្មវិធីដំណាលគ្នាច្រើនបានផងដែរ ។
ទាញយក RunAsDate| ទំហំ 21.3 KB
3. Date Cracker 2000
Date Cracker 2000 គឺជាកម្មវិធីមួយដែលយកចេញនូវការការពារពីកម្មវិធីណាមួយដែលមានការកំណត់រយៈពេលប្រើប្រាស់ វាមានប្រយោជន៍ណាស់សម្រាប់កម្មវិធីដែលដាក់ឱ្យប្រើសាកល្បង ឬកម្មវិធីដែលប្រើប្រាស់មានរយៈពេលកំណត់ ។ ចំណាំថាកម្មវិធីនេះត្រូវតែប្រើក្នុងគោលបំណងនៃការអប់រំតែមួយមុខគត់ ចំពោះចំណាប់អារម្មណ៍ផ្សេងទៀតចំពោះអ្នកអភិវឌ្ឍកម្មវិធីនេះអនុញ្ញាតឱ្យអ្នកយកចេញនូវពាក្យសម្ងាត់ពីឯកសារMS Access ’95 or ’97 MDB.
ជំហាន-:
- ដំណើរការដោយបើកកម្មវិធី Date Cracker
- ចុចលើ បន្ថែម (Add)
- បញ្ចូលនូវការពិពណ៌នារបស់អ្នកសម្រាប់កម្មវិធី
- ចុចលើ […] ប៊ូតុងនៅឯខាងក្រោមនៃអេក្រង់
- ស្វែងរកឯកសារដែលអាចប្រតិបត្តិការបាននៃកម្មវិធីប្រើប្រាស់សាកល្បង
- កំណត់ការក្លែងធ្វើមុនកាលបរិច្ឆេទនៃរយៈនៃពេលរបស់កម្មវិធីសាកល្បង
- ចុចដំណើរការ (Run)
វាអូខេហើយ, ឥឡូវនេះផ្លូវតែមួយគត់របស់អ្នកសម្រាប់ប្រើដើម្បីប្រឆាំងនិងកម្មវិធីដែលមានរយៈពេលកំណត់ទាំងអស់នោះ ហើយ ។
ព័ត៌មានជំនួយមួយទៀតគឺ៖
Key ដែលដំណើរការកម្មវិធីនោះតាមយៈ Date Cracker នៅពេលដែលអ្នកដំណើរការកម្មវិធីដែលមានរយៈពេលកំណត់មុនដំបូងគឺអ្នកត្រូវតែបញ្ចូលអោយបានពេលលេញ ឧទាហរណ៍ 2090/06/30 ៕
ទាញយក Date Cracker 2000 | ទំហំ 1.5 MB













ពាក្យ Format កុំគួរណាបកប្រែថា ទ្រង់ទ្រាយ។ យើងគួរណាតែបកតាមកាលៈទេសៈ, អាចបកថា ជម្រះ ឬ សម្អាត អីជាដើម។ ព្រោះនេះគឺយើងធ្វើការលុបសម្អាត ឬ ជម្រះអ្វីៗដែលមានក្នុងថាសរឹងរបស់យើងចោល។ នេះជាគំនិតខ្ញុំ
កម្មវិធីបីខាងលើ ឃើញថាល្អៗប្រើណាស់
អរគុណច្រើន ដែលបានកែតម្រូវ អត់សូវចេះពាក្យបច្ចេកទេសទេ មើលក្នុងបទានុក្រមខ្មែរអូអេសគេបកអ៊ីចឹងក៏ថាតាមគេម៉ងទៅ
ចាំកែប្រែវាបន្តិចទៀត ហេសហេ…
តាមបទពិសោធន៍, កម្មវិធីខ្លះមិនបានផ្ទៀងផ្ទាត់នឹងម៉ោងក្នុងកុំព្យូទ័រនោះទេ (មិនដឹងអាប៉ាកាច់ហ្នឹងវាផ្ទៀតផ្ទាត់ហ្នឹងស្អីនោះដែរ) ដូច្នេះការធ្វើបែបនេះប្រហែលមិនបានផល, អ្វីដែលសំខាន់មួយទៀត, កម្មវិធីខ្លះមិនបានដាក់កំហិតទៅលើរយៈពេលនៃការប្រើប្រាស់ តែបែរជាដាក់កំណត់ទៅលើចំនួនដងនៃការបើកប្រើ ឬ កម្រិតនៃការប្រើទៅវិញ អាហ្នឹងក៏អត់កើតដែរតាមដឹង!
នឹងហើយ ចំពោះកម្មវិធីខ្លះវាគិតចំនួនដងនៃការប្រើប្រាស់ ហើយមួយចំនួនទៀតទោះបីជាប្រើកម្មវិធីបញ្ឈប់ពេលវេលា ឬក៏បន្លំពេលនៅក្នុងកំព្យូរទ័រក៏ដោយក៏វានៅតែមិនអាច ទៅរួចដដែលជាដដែល សូម្បីតែប្រើខ្ញុំសាកប្រើ Deep Freez ក៏នៅតែអត់ដដែល ។ មានវិធីអីប្រើជាងនឹងទេ?