ប្រែក្លាយកាមេរ៉ាទូរស័ព្ទដៃ ទៅជា Webcam
តើអ្នកចង់ប្រែក្លាយកាមេរ៉ាទ័រស័ព្ទដៃ អោយទៅជា webcam សម្រាប់ធ្វើជា Video call នៅលើ yahoo ឬ ក៏ Skype អោយរូបភាពកាន់តែច្បាស់ទេ។ ជាធម្មតា webcam មានទំហំត្រឹម 1.3mega pixel ឬក៏អាចតូចជាងនេះ ធ្វើឱ្យរូបភាពមិនសូវច្បាស់ ដូច្នេះសូមប្រើកម្មវិធី Smartcam V1.4 នេះនឹងធ្វើឱ្យកាមេរ៉ានៅលើពពួកទូរស័ព្ទដៃ Symbian និង Window Mobile 6.x ក្លាយជា webcam តាមរយៈ Bluetooth និង Wifi ដែលអាចធ្វើអោយរូបភាពកាន់តែច្បាស់ល្អ។
តម្រូវការចាំបាច់ក្នុងការប្រើប្រាស់កម្មវិធីនេះ៖
- ទូរស័ព្ទជាប្រភេទ ប្រើប្រព័ន្ធ Symbian V2nd and V3rd និង Window mobile 6.x
- មានប្រព័ន្ទ Bluetooth ឬ Wifi
- អាចប្រើបាន ចំពោះ Window XP, Linux នឹង Window 7 (ខ្ញុំសាកល្បងហើយដំណើរការបានល្អណាស់)
របៀបប្រើប្រាស់៖
- ទីមួយ៖ សូមទាញយកកម្មវិធីនេះ សម្រាប់ ប្រភេទទូរស័ព្ទរបស់អ្នក និង សម្រាប់កុំព្យូរទ័រ SmartCam 1.4: Free Download
- ទីពីរ៖ សូមដំឡើង Smartcam សម្រាប់ទូរស័ព្ទ
- ទីបី៖ សូមដំឡើង Smartcam សម្រាប់ កុំព្យូរទ័រ
ចុងក្រោយបើកដំណើរការកម្មវិធី ជាការស្រេច កុំភ្លេចបើក Bluetooth ឬក៏ Wifi ផង ។
ចំណាត់ក្រុម ៖កម្មវិធី (PC + Mobile), គំនិតរបស់ខ្ញុំ, ចែករំលែកបន្តគ្នា, ទាញយក, ផ្ទាល់ខ្លួន











ការបញ្ចេញមតិរបស់អ្នកទស្សនា