ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ៧៖ មុខងារនៃអក្សរ

វេយ្យាករណ៍​ខ្មែរ៧៖ មុខងារនៃអក្សរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

មុខ​ងារ​នៃ​អក្សរ

ពាក្យ​ដែល​យើង​និយាយ​មួយ​ម៉ាត់​ៗ ទោះ​ពាក្យ​មាន​តួ​អក្សរ​ប្រកប​ក្តី​ពាក្យ​គ្មាន​តួ​អក្សរ​ប្រកប​ក្តី​ហៅ​ថា​ព្យាង្គ ព្យាង្គ​ដែល​មាន​តួ​អក្សរ​ជា​តួ​ប្រកប​សម្រាប់​ព្យាង្គ​នោះ គឺ​ថា​នឹង​ផ្លាស់​ប្តូរ​តួ​ប្រកប​ពុំ​បាន​ឡើយ ។ ឧបមា​ដូច​ពាក្យ​៖ មុខ​ – ​មគ្គ​ – ​សព្វ សុខ​ – ​ជ្រាប​ – ​ទើប… នឹង​សរសេរ​៖ មុក​ – មាក់ – សប់ សក – ជ្រាព – ទើព… ដូច្នេះ​វិញ​ពុំ​បាន​ឡើយ ។ ភាសារ​ខ្មែរ​ប្រជុំ​នៃ​ភាសា​ ៣ គឺ៖ ភាសា​អ្នក​ស្រុក, ភាសា​បាលី នឹង​ភាសា​សំស្រ្កឹត ។ វេយ្យាករណ៍​ចែក​មុខ​ងារ​អក្សរ​ព្យព្ជានៈ​ដាច់​ស្រឡះ នោះ​អក្សរ​ជា​តួ​ប្រកប​នូវ​ពាក្យ​ខ្មែរ សឹង​ជា​អក្សរ​នៅ​ដើម​វគ្គ​គឺ៖ ក ច ដ ត ប ។ អក្សរ​ប្រកប​នូវ​ពាក្យ​បាលី​ដែល​ប្រើ​ក្នុង​ភាសា​ខ្មែរ ឬ​ពាក្យ​សំស្រ្កឹត​ក្តី សឹង​ជា​អក្សរ​ទី ២ ទី ៣ ទី ៤ ក្នុង​វគ្គ​គឺ៖ ខ​គ​ឃ ឆ​ជ​ឈ ឋ​ឌ​ឍ ថ​ទ​ធ ផ​ព​ភ ។ អក្សរ​នៅ​ចុង​វគ្គ​ គឺ​អក្សរ​នៅ​សេស​វគ្គ៖ ង ញ ណ ន ម យ វ ល រ ស ហ ឡ ៰ ប្រើ​បាន​ជា​តួ​ប្រកប​នូវ​ពាក្យ​ខ្មែរ ពាក្យ​បាលី​នឹង​ពាក្យ​សំស្រ្កឹត​ជា​មួយ​គ្នា ។ ន័យ​មួយ​វិញ​ទៀត​អក្សរ​ទាំង​ឡាយ​ដែល​ចាត់​ជា​តួ​ប្រកប​នូវ​ពាក្យ​ម​គ​ពី​បាលី ឬ​សំស្ក្រឹត អក្សរ​ទាំង​នោះ​មិន​ត្រូវ​មាន​សញ្ញា​បន្តក់​ថែម​ពី​លើ​ឡើយ​។ ទោះ​ពាក្យ​នោះ​មាន​សព្ទ​ខ្លី​ក៏​ដោយ ដូច​ពាក្យ​៖ សព, សព្វ, ផល, កុសល, ជន, ធនធាន, ពល, ប្រាកដ, សន្មត, លាមក ជា​ដើម។

About these ads
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 1,463 other followers

%d bloggers like this: