តើអ្នកចង់ ដឹងថា ប្រាសាទបូរាណរបស់ខ្មែរដែលនៅក្នុងទឹកដីសៀមសព្វថ្ងៃមានប្រាសាទអ្វីខ្លះ?
VISIT WEBSITE: WWW.GORUPA.COM
==========================================================================

បង្កើ​ន​ល្បឿន​ទូរស័ព្ទ​ដែល​ប្រើប្រព័ន្ធស៊ីមបៀន S60 និង S40

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ

សួស្តីអ្នកទាំងអស់គ្នា!! ថ្ងៃនេះខ្ញុំសូមណែនាំអំពីវិធីធ្វើឱ្យទូរស័ព្ទដែលប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការស៊ីមបៀន S60 និង S40 ដំណើរការបានយ៉ាងលឿនជាទីបំផុត ។
ដោយសារក្នុងពេលបច្ចុប្បន្នសម័យទំនើបនេះ អ្វីគ្រប់យ៉ាងកំពុងដំណើរការយ៉ាងលឿនរហ័ស
គ្រប់គ្នាចង់បានល្បឿនលឿនក្នុងការរស់នៅរបស់ពួកគេ ប៉ុន្តែប្រសិនបើទូរស័ព្ទដែលអ្នកកំពុង
ប្រើប្រាស់រាល់ថ្ងៃដំណើរការយឺតវិញនោះ តើអ្នកមានអារម្មណ៍ធុញធប់ណាស់មែនទេ?
ប៉ុន្តែខ្ញុំមានដំណោះស្រាយមួយ ដែលទើបតែរកឃើញអំពីវិធីបង្កើនល្បឿនឱ្យលឿនបាន ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ជាមួយវិធីនេះហើយខ្ញុំគិតថាចង់យកមកចែករំលែកនៅក្នុងប្លក់របស់ខ្ញុំ
សម្រាប់អ្នកទាំងអស់គ្នាគ្រាន់បានជាចំណេះដឹងផ្នែកទូរស័ព្ទខ្លះៗ ។ វិធីខាងក្រោមនេះគឺខ្ញុំបានសាកល្បងរួចហើយ
គឺថាវាដំណើរការ ១០០ ភាគរយជាមួយទូរស័ព្ទ Nokia N70 របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាវាដំណើរការគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធស៊ីមបៀន S60 និង S40 ទៅចុះ ។

នៅក្នុងវិធីនេះគឺយើងត្រូវបង្កើត “to-dos” ថ្មីចំនួនពីដូចខាងក្រោម៖

១) អ្នកត្រូវមានទូរស័ព្ទដៃ Nokia ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ S60 ឬក៏ S40 ។

២) ចូលទៅកាន់កម្មវិធី “to-do”

3) ពេលចូលទៅកាន់កម្មវិធី “to-do” ហើយសូមបង្កើតនូវ “to-do” note ថ្មីមួយ ។ សូមបំពេញដូចរូបខាងក្រោមនេះ Read more…

ចំណាត់ក្រុម ៖គន្លឺះ​ផ្សេងៗ

លែង​ប្រើប្រាស់​ហ្វេសប៊ុក​ទៀត​ហើយ!!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ 2


ហ្វេសប៊ុក​ជា​បណ្តាញ​សង្គម​នៅ​លើ​អ៊ីនធ័រ​ណិត​ដ៏​ធំមួយ​ដែល​មាន​មនុស្ស​ប្រើប្រាស់​រាប់​សិប​​លាន់នាក់​… ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ម្នាក់​ដែរ ។ តាំង​ពី​ការ​បង្កើត​គណនី​ហ្វេសប៊ុក​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ពីរ​ឆ្នាំ​​ជាង​មក​ហើយ ។ ការ​សម្រេច​ចិត្ត​ថា​ឈប់​ប្រើប្រាស់​ហ្វេស​ប៊ុក​នេះ​​ដោយ​សារ​តែ​ខ្ញុំ​គិត​ថា​ គឺ​វា​ធ្វើ​ឱ្យ​ខាត់​បង់​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​វា​ក្នុង​មួយ​ថ្ងៃៗ​ យ៉ាង​តិច​ណាស់​ក៏​មួយ​ម៉ោង​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​បញ្ឃប់​ការ​ប្រើប្រាស់​វា​ជា​បណ្តោះ​អាសន្ន​ ឬ​ក៏​អាច​ឈប់​ជា​​រៀង​រហូត​ក៏​ថា​បាន ។ បច្ចុប្បន្ន​ខ្ញុំ​សង្កេត​ឃើញ​ថា​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ ជាពិសេស​ក្នុង​ចំណោម​យុវវ័យ ។ សម្រាប់​យុវវ័យ​ខ្មែរ​យើង​វិញ​គេ​ប្រើប្រាស់​ហ្វេសប៊ុក​សម្រាប់​ធ្វើ​ការ​ទាក់​ទង​គ្នា​… សម្រាប់​កែអផ្សុក…​ សម្រាប់​រក​មិត្ត​… ។ ដោយ​គេ​ចំណាយ​ពេល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើ​ការ​លេង​ហ្វេសប៊ុក​នេះ ។ តើ​ពួក​គេ​បាន​ផលប្រយោជន៍​អ្វី​ខ្លះ​ក្នុង​ការ​ប្រើប្រាស់​ហ្វេសប៊ុក​នេះ??

សម្រាប់​ខ្ញុំ​វិញ​គិត​ហើយ​ថា​​បើ​យក​ពេល​វេលា​នេះ​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ ដូច​ជា​អាន​សៀវ​ភៅ ធ្វើ​លំហាត់ ដើរ​កំសាន្ត​ ឬ​សរសេរ​ប្លក​វា​ប្រសើរ​ជាង​ ។ គិត​ហើយ​ហ្វេសប៊ុក​គឺ​គ្មាន​ន័យ​អ្វីសម្រាប់​ខ្ញុំ​ទៀត​ទេ!! :)

រារាំង Ads ដែល​ពុំត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​បើក​ផ្ទាំង​វែបសាយ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ

នៅ​ពេល​ដែល​យើង​ធ្វើ​ការ​រុក​រក​នៅ​លើ​អ៊ីនធ័រណិត យើង​ឃើញ​មាន​ផ្ទាំផ្សព្វផ្សាយ​ (Ads) ដែល​នៅ​ក្នុង​វែបសាយ​ជា​ច្រើន​ ។ Ads ទាំង​នោះ​ធ្វើ​ឱ្យ​ការ​ភ្ជាប់​អ៊ីនធ័រណិត​របស់​យើង​យឺត ហើយ​ក៏ធ្វើ​ឱ្យ​យើង​ក្តៅក្រហាយ​ផង​ដែរ​ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​មាន​វិធី​មួយ​ដើម្បី​រារាំង​​រាល់ Ads ទាំង​អស់​ដែល​យើង​ពុំ​ត្រូវ​ការ​សម្រាប់​គ្រប់​កម្មវិធី​រុក​រក​ទាំង​អស់ (គ្រប់ browser) ។ គឺ​មាន​កម្មវិធី​បន្ថែម​មួយ​ដែល​គេ​ហៅ​ថា “Adblock Plus” ដែល​អាច​រារាំង​រាល់ Ads ដែល​មាន​នៅ​គ្រប់​វែបសាយ​ទាំង​អស់ ។ វា​គឺកម្ម​វិធី​បន្ថែម​​​ពេញនិយម​ខ្លាំង​ណាស់​ដែល​អាច​ប្រើប្រាស់​បាន​ជាមួយ​ Chrome ហើយ​នឹង​ Firefox ។

រារាំង Ads ទាំង​អស់:

  • មុន​ដំបូង​សូម​ចូល​ទៅ​កាន់​វែបសាយ: Adblock Plus
  • ​បន្ទាប់​មក​ទៀត​សូម​ទាញ​យក​កម្មវិធី​បន្ថែម​សម្រាប់​កម្មវិធី​រុករក​របស់​​អ្នក​ហើយ​​តំឡើង​​វា ។ បន្ទាប់​ពី​ការ​តំឡើង​​វា​ហើយ​រូប​តំណាង​មួយ​នឹង​បង្ហាញ​ក្នុង​របា​អាសយដ្ឋាន​កម្មវិធី​រុករក​របស់​អ្នក​ជា​មិន​ខាន ។

  • ឥឡូវ​នេះ​រួចរាល់​ហើយ!! គ្មាន​ Ads ណា​មួយ​ដែល​​បង្ហាញ​ក្នុង​​​វែបសាយ​ដែល​អ្នក​បើ​ក​នោះ​ទៀត​ទេ ។ :)

Adblock plus គឺ​ជា​កម្មវិធី​បន្ថែម​ដែល​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ការ​រារាំង Ads វា​គឺ​បាន​ឈ្នះ​ពានរង្វាន់​នៅ 2011 សម្រាប់​ការ​រារាំង Ads ។ សូម​សាកល្បង​ប្រើប្រាស់​វា​នៅ​ក្នុង​កម្មវិធី​រុករក​របស់​អ្នក​ ហើយ​រារាំង​គ្រប់​ Ads ទាំង​អស់​ដែល​ពុំ​ត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​បើក​វែបសាយ​របស់​អ្នក​ ៕

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Firefox, Google

ស្តារ​ឯកសារ​ពីវែបសាយ Megaupload មក​វិញ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ

មនុស្ស​ជា​ច្រើន​បាន​រក្សា​ឯកសារ​បម្រុង​របស់​ពួក​គេ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រណិត​ដោយ​ការ​ផ្ទុក​ឯកសារ​ទាំង​អស់​នោះ​នៅ​លើ​វែបសាយ​ចែក​រំលែក​ផ្សេងៗ​ដូច​ជា Megaupload Mediafire 4shared ហើយ​នឹង​វែបសាយ​ជាច្រើន​ដទៃ​ទៀត ។ ដោយ​ឡែក Megaupload ជា​វែបសាយ​ចែក​រំលែក​ឯកសារ​នាំ​មុខ​គេ​មួយ​ ដែល​ត្រូវ​បាន​រឹបអូស​​ដោយ​ FBI នា​ពេល​កន្លង​ទៅ​​ថ្មីៗ​នេះ ពី​ព្រោះ​តែ​​វែបសាយ​នេះ​បាន​រំលោភ​លើ​​ការ​រក្សាសិទ្ធិ ។ ដើម្បី​តវ៉ា​ប្រឆាំង​​ចំពោះ​ការ​រឹបអូស​ Megaupload ក្រុម​ Hacker ដែល​មាន​ឈ្មោះថា Anonymous បាន​ធ្វើ​ការ​វាយប្រហារ​ទៅលើ​វែបសាយ​របស់ FBI ហើយ​បិទ​វែបសាយ​នោះ​ក្នុង​រយៈ​ពេល​ប្រហែល​ពីរបីនាទី​ ។

យើង​ផ្ទុក​ឯកសារ​ផ្សេងៗ​នៅ​លើ​វែបសាយ​ចែក​រំលែក​រ​នានា ដោយ​សារ​តែ​ប្រជាប្រិយភាព​របស់​វា ហើយ​នឹង​ទទួល​បាន​ការ​ចែក​រំលែក​នៅ​លើ​វែបសាយ​ជា​ច្រើន​ទៀត ។ ដូច​​ Megaupload ដែល​បច្ចុប្បន្ន​នេះ​មិន​ដំណើរ​ការ​ ហើយ​ប្រសិន​បើ​អ្នក​ចង់​ស្តារ​ឯកសារ​របស់​អ្នក ដែល​បាន​ផ្ទុក​នៅ​លើ​វែបសាយ​ Megaupload នោះ​មក​វិញ​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះ​សម្រាប់​ស្តារ​ឯកសារ​ទាំង​នោះ​យក​មក​វិញ​បាន ។
ចំណាំ៖ សម្រាប់​វិធី​នេះ មិន​ហ៊ាន​ធានា​ថា​ឯកសារ​ទាំង​អស់​របស់​អ្នក​អាច​ត្រូវ​ស្តារ​មក​វិញ​បាន​នោះ​ទេ ។

  • វិធី​ដើម្បី​ស្តារ​ឯកសារ​ពី​ Megaupload.com

១. ដើម្បី​ស្តារ​ឯកសារ​របស់​អ្នក​មក​វិញ​បាន​នោះ អ្នក​ត្រូវ​ស្គាល់​អំពី​ឈ្មោះរ​​​ហើយ​និង​ទំហំ​ឯកសារ ឬ​ក៏​តំណ URL នៃ​ឯកសារ​ទាំង​នោះ​ ។ ប្រសិន​បើ​អ្នក​ដឹង​អំពី​តំណ URL នៃ​ឯកសារ​ក្នុង​ Megaupload របស់​អ្នក​ សូម​ស្វែង​រក​វា​នៅ​លើ Google ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្គាល់​​ឈ្មោះ​ និង​ទំហំ​របស់​ឯក​សារ​សូម​រំលង​​ជំហ៊ាន​​ទីបី ។

២. ក្នុង​លទ្ធ​ផល​នៃ​ការស្វែងរក​ដែល​លេច​ឡើង​នៅ​លើ​ Google ​វា​នឹង​បង្ហាញ​ការ​ពណ៌នា​អំពី​ឯកសារ​ ឈ្មោះ​ឯកសារ ហើយ​នឹង​ទំហំ​នែ​ឯកសារ​​ក្នុង​ URL ដែល​បាន​ស្វែង​រក​នោះ ។
៣. ចម្លង​ឈ្មោះ​ឯកសារ​នោះ​ហើយ​ស្វែង​រក​វា​ម្តង​ទៀត​ក្នុង​ Google ។
៤. រក​មើល​លទ្ធ​ផល​ស្វែង​រក​ ហើយ​មើល​ឯកសារ​របស់​អ្នក​នៅ​លើ​វែបសាយ​ចែក​រំលែក​ឯកសារ​ដទៃ​ទៀត ។ អ្នក​អាច​នឹង​ទទួល​បាន​សារ​កំហុស​ពេល​កំពុង​រុករក​វា តែ​អ្នក​អាច​ប្រើ​ advanced operators សម្រាប់​ការ​ស្វែង​រក​នេះ ។

ពេល​នេះ​ខ្ញុំ​រក​ឃើញ​ឯកសារ​នៅ​លើ​ 4shared.com ដែល​ខ្ញុំ​បាន​កំពុង​តែ​ស្វែង​រក ។

នេះ​ហើយ!! ខណៈ​ពេល​ដែល​វែបសាយ Megaupload ត្រូវ​បាន​បិទ​ គឺយើង​​មិន​ត្រូវ​ទុក​ចិត្ត​លើ Megaupload clones បោកប្រាស់​ផ្សេង​ដែល​នៅ​លើ​អ៊ីនធ័រណិត​ឡើយ។ ដើម្បី​បម្រុង​ទុក​ឯកសារ​របស់​អ្នក​នៅ​លើ​អ៊ីនធ័រ​ណិត​​ដូច​ជាឱ្យ​មាន​និរន្តន៍​ភាព​នោះ​ខ្ញុំ​សូម​ណែនាំ​វែបសាយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​គឺ MirrorCreator ដែល​អាច​ផ្ទុក​ឯកសារ​បាន​ជាបាន​នៅ​លើ​វែបសាយ​ជាច្រើន​ដំណល់​គ្នា (មាន​ន័យ​ថា​ផ្ទុក​ឯកសារ​នៅ​លើ MirrorCreator តែ​មួយ​គឺ​ឯកសារ​របស់​អ្នក​នឹង​អាច​មាន​ផ្ទុក​នៅ​លើ​វែបសាយ​ផ្សេងៗ​ទៀត​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង) ៕

តាមដាន

Get every new post delivered to your Inbox.

Join 106 other followers